ខ្សែប្រយុទ្ធ⁣ក្លិប Tottenham Hotspur កីឡាករ Son Heung-Min បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនអាចចូលលេងបានសម្រាប់ជម្រើសជាតិកូរ៉េខាងត្បូង ក្នុងជំនួបជាមួយ អុីរ៉ង់ ថ្ងៃព្រហស្បត្តិ៍ នៃវគ្គជម្រុះ World Cup 2018 ។

បុរសវ័យ២៥ឆ្នាំរូបនេះ បានរងរបួសបាក់ដៃស្តាំគ្រាជួយចាញ់ ៣ទល់២ កាតា កាលពីខែ មិថុនា និងពុំអាចចួលលេងបានជាមួយក្លិបរបស់អង់គ្លេស កាលពីប្រកួតមិត្តភាពបើករដូវកាលកន្លងទៅ។

មកដល់កូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទកន្លងទៅ Son បានប្រាប់អ្នកសារព័ត៌មានថាមានអារម្មណ៍ល្អអាចលេងបានវិញ ក្រោយបង្ហាញខ្លូន៧០នាទីជាមួយ Spurs កាលពីថ្ងៃអាទិត្យ ស្មើគ្នា១ទល់១ ជាមួយ Burnley។ គាត់បន្ថែមថា ខ្ញុំរួចរាល់សម្រាប់ការលេង៩០នាទីជាមួយ អុីរ៉ង់។

Son Heung-min វះកាត់យ៉ាងជោគជ័យនៅព្រឹកថ្ងៃអង្គារ៍នេះ ដោយត្រូវសម្រាកយ៉ាងហោចណាស់....

« ហេតុអ្វីមិនអាច? ខ្ញុំបានព្យាយាមច្រើនដើម្បីអោយជាឆាប់ស្បើយរបួស ដែលខ្ញុំគិតចខ្ញុំកំពុងស្ថិតនៅស្ថានភាពយ៉ាងល្អ » សម្តី Son ជាអ្នកទាត់បញ្ចូលទីបាន២១គ្រាប់សម្រាប់ Spurs គ្រប់កម្មវិធីប្រកួតកាលពីរដូវកាលមុន។ « ខ្ញុំគិតថាទម្រង់លេងរបស់ខ្ញុំគឺនៅល្អដូចឆ្នាំមុន »។

កូរ៉េខាងត្បូង ត្រូវកាលឈ្នះនៅក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិអុីរ៉ង់ ដែលបានកក់សំបុត្រយន្តហោះរួចរាល់សម្រាប់ដំណើរឆ្ពោះទៅ រួហ្សុី ខណៈ អុីរ៉ង់ ៨ប្រកូតកន្លងមកពុំទាន់របូតគ្រាប់បាល់នៅឡើយទេ៕