ការប្រកួតដែលបានធ្វើឡើងចាប់តាំងពីថ្ងៃទី ២០ រហូតដល់ ៣០ខែ កក្កដា គឺពានរង្វាន់ក្លិបបាល់ទាត់ក្នុងសាលប្រចាំទ្វីបអាស៊ី 2017 AFC Futsal Club Championship បានរកឃើញក្រុមជើងឯកដោយធ្លាក់ទៅលើ Chonburi Bluewave របស់ថៃ បន្ទាប់ពីយកឈ្នះ Giti Pasand Isafahan ( អុីរ៉ង់ ) ៣ទល់២ នៅវគ្គផ្តាច់ព្រ័ត្រ។

ចំណែកលេខ៣បានទៅក្រុមម្ចាស់ផ្ទះ Thai Son Nam ( វៀតណាម ) យកឈ្នះ Al Rayyan ( កាតា ) ៦ទល់១ ទីលានហ្វូតសាល Phu Tho ស្ថិតនៅទីក្រុងហូជីមិញ។

 

ស្របពេលកីឡាករលេងល្អប្រចាំពានរង្វាន់បានទៅលើ Ali Asghar Hassanzadeh ចំណែកម្ចាស់ស្បែកជើងមាស៩គ្រាប់ កីឡាករ Jirawat Sornwichian ខណៈពាន Fair Play បានទៅក្លិប Thai Son Nam។

គួរបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី៨ហើយ ដែលពានរង្វាន់នេះបានបង្កើឡើងនៅឆ្នាំ ២០១០ ខណៈក្រុមដែលជោគជ័យជាងគេគឺក្រុមមកពីប្រទេសអ៊ីរ៉ង ដោយធ្លាប់ឈ្នះជើងឯក៣ដង និងរងជើងឯក២ដង ផងដែរ។

កាលពីឆ្នាំកន្លងទៅ ជើងឯកគឺបានទៅក្រុមមកពីប្រទេសជប៉ុន Nagoya Oceans ដែលឈ្នះក្រុមមកពីអ៊ីរ៉ាក នៅវគ្គផ្ដាច់ព្រ័ត្រ៕

កីឡាករ Ali Asghar Hassanzadeh
កីឡាករ Jirawat Sornwichian
Thai Son Nam