ក្លិប FC Tokyo បានប្រកាសអំពីគម្រោងនៃការបោះជំរុំហ្វឹកហាត់នៅប្រទេសអាល្លឺម៉ង់ ពាក់កណ្តាលខែកក្កដាហើយក៏នឹងមានការប្រកួតមិត្តភាពអន្តរជាតិជាមួយក្លិប២របស់ដែលលេងនៅក្របខណ្ឌ Bundesliga ( លីគកំពូលអាល្លឺម៉ង់ )។

ក្លិបមកពីលីគកំពូលជប៉ុន នឹងត្រូវប្រកួតមិត្តភាពជាមួយ FC Augsburg នៅថ្ងៃទី ១៨ ខែ កក្កដា ដោយលេងនៅកីឡដ្ឋាន WWK-Arena ខណៈនៅប្រកួតបន្ទាប់ជួប Borussia Monchengladbach នៅថ្ងៃទី ២១ ខែ កក្កដា  ដោយប្រើប្រាស់ Sportpark Heimstetten។

នេះគឺជាលើកទី២ហើយបន្ទាប់កាលពីឆ្នាំ២០១៥ FC Tokyo ធ្លាប់លេងជាមួយ Eintracht Frankfurt។ FC Tokyo presently សព្វថ្ងៃកំពុងឈរលេខ៧នៃចំណាត់ក្នុងក្របខណ្ឌ J1 League តាមពីក្រោយក្រុមកំពូលតារាង Kashiwa Reysol ដល់ទៅ៧ពិន្ទុ