វគ្គជម្រុះពានរង្វាន់ AFC U-23 Championship 2018 ចាប់ផ្តើមពីថ្ងៃទី ១៩ ដល់ ២៩ ខែ កក្កដា ខាងមុខនេះដោយបែងចែកចេញជាពូលA, B, C, D, E, F, G, H, I និង J មាន៤ក្រុមក្នុងពូលនីមួយៗ។

ក្រុមលេខ១ក្នុងពូលមានឱកាសឡើងទៅលេងវគ្គចែកពូលនៅប្រទេសចិនឆ្នាំក្រោយ ស្របពេលក្រុមលេខ២ល្អចំនួន៥ ក៏នឹងបានកៅអីដូចគ្នា។

ជាមួយគ្នានោះការប្រកួតសម្រាប់ល្ងាចនេះនឹងមានចំនួន១៦គូ កម្ពុជា ប៉ះ ចិន UAE ប៉ះ Uzbekistan រកក្រុមលេខ១ក្នុងពូល បន្ទាប់ពីឆ្លងកាត់ការប្រកួត២លើកកន្លងមកដែរបានធ្វើមុនគេ។