ខ្សែបម្រើ Mario Suarez របស់ក្លិប Watford បានសម្រេចចិត្តចូលរួមជាមួយក្រុមនៅលីគកំពូលចិន Guizhou Hengfeng Zhicheng FC នេះបើយោងតាមសេចក្តីប្រកាសកាលពីម្សិលមិញនេះ។

កីឡាករវ័យ៣០ឆ្នាំ បានផ្លាស់មកទីនេះពីក្លិប Fiorentina កាលពីខែ មករា ឆ្នាំ២០១៦ ប៉ុន្តែបង្ហាញខ្លួនបានត្រឹមតែ១៧ដងប៉ុណ្ណោះ។ខណៈកាលពីរដូវកាលមុនរូបគេត្រូវបានខ្ចីជើងលេងអោយ Valencia ដោយលេងចំនួន២៤ដង។

Suarez ធ្លាប់លេងអោយក្រុមជម្រើសជាតិអេស្ប៉ាញបានចំនួន៣ដង ខណៈការមកលេងនៅប្រទេសចិននៅលេងមានអតីតកីឡាកររបស់ Everton ខ្សែប្រយុទ្ធ Nikica Jelavic បច្ចុប្បន្ននៅក្លិប Zhicheng FC៕