ម្ចាស់ផ្ទះ សុីរី នៅតែបន្តមិនធ្លាប់មានប្រវត្តិចាញ់នៅលើកីឡដ្ឋាន Hang Jeba ជាទឹកដីកណ្តាលស្ថិតនៅទីក្រុុង Melaka របស់ ម៉ាឡេសុី ដោយកាលពីម្សិលមិញនេះបានប្រកួតស្មើគ្នា ១ទល់១ ពេលជួប អូស្ត្រាលី ក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោក FIFA World Cup 2018។

ខណៈជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី ១០ តុលា ស្ថិតនៅកីឡដ្ឋាន Allianz រដ្ឋធានី សុីដនី ប្រទេស អូស្ត្រាលី។

ក្រុមឈ្នះពីការគិតលទ្ធផលទាំង២ជើង នឹងមានឱកាសប្រកួតជម្រុះជាមួយក្រុមចំណាត់ថ្នាក់លេខ៤នៅតំបន់អាមេរិកកណ្តាល ដើម្បីមានឱកាសឡើងទៅលេងវគ្គចែកពូលពានរង្វាន់ FIFA World Cup នៅរូស្សុី សម្រាប់ឆ្នាំក្រោយ៕