ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Hulk បានបង្ហាញចំណាប់អារម្មណ៍ចង់ទៅប្រកបអាជីពនៅលីគកំពូលអង់គ្លេសក្នុងថ្ងៃណាមួយនាពេលអនាគត នឹងប្រកាសពីទីលានដែលត្រូវបានសាងសង់រួចរាល់ជាស្ថាពរសម្រាប់យុទ្ធនាការកីឡាបាល់ទាត់របស់ខ្លួន នៅថ្ងៃសុក្រនេះ។
កីឡាដ្ឋានអន្តរជាតិ Khalifa ដែលត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាធ្វើឲ្យត្រជាក់ និងធ្លាប់បានក្លាយជាចំណុចកណ្តាលនៃការដេញថ្លៃដ៏ចម្រូងចម្រាស់របស់កាតាសម្រាប់យុទ្ធនាការ World Cup នោះ នឹងក្លាយជាកន្លែងរៀបចំការប្រកួតដណ្តើមពានក្នុងស្រុកដ៏ធំបំផុតរបស់ប្រទេសនេះគឺ The Emir Cup វគ្គផ្តាច់ព្រ័ត្រ។
នៅលើទីលាននេះ វានឹងមានការប្រកួតប្រជែងដ៏ស្វិតស្វាញមួយរវាងក្រុមដ៏ធំបំផុតរបស់ប្រទេសនេះរួមមាន Al Sadd ដែលមានអតីតកីឡាករដ៏ឆ្នើមរបស់ក្លិប Barcelona គឺ Xavi Hernandez និងក្រុម Al Rayyan។ Xavi បានចាត់ទុកកីឡដ្ឋាននេះ ជាកីឡដ្ឋានដ៏អស្ចារ្យក្នុងពេលធ្វើដំណើរទស្សនកិច្ចកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ។
ប៉ុន្តែ នៅខាងក្រៅទីលានវិញ កីឡដ្ឋាននេះ នឹងក្លាយជាគំរូដ៏សំខាន់មួយទាក់ទងនឹងដំណើរវិវឌ្ឍរបស់កាតា សម្រាប់ការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ World Cup ខណៈដែលនៅសល់រយៈពេលត្រឹមតែ២០២២ថ្ងៃទៀតប៉ុណ្ណោះ មុនពេលយុទ្ធនាការនេះចាប់ផ្តើមប្រកួត។
លោក Nasser Al-Khater មន្ត្រីជាន់ខ្ពស់របស់អង្គភាពរៀបចំការប្រកួត World Cup ដែលមានឈ្មោះថា គណៈកម្មការជាន់ខ្ពស់សម្រាប់ការចែកចាយ និងកេរិ៍្តតំណែល បានប្រាប់ថា៖ «ខ្ញុំគិតថា វាជាប្រភពមួយនៃភាពរីករាយ និងមោទភាព។ វាជាកីឡដ្ឋានមួយដែលស្ថិតក្នុងចិត្តរបស់យើង។ ហេតុនេះ យើងពិតជារីករាយណាស់ដែលវាជាកីឡដ្ឋានដំបូងគេដែលត្រូវបានសាងសង់រួចរាល់ជាស្ថាពរ»។
កីឡដ្ឋាននេះ ត្រូវបានរចនាឡើងដោយការបំពាក់ប្រព័ន្ធត្រជាក់ និងអាចផ្ទុកអ្នកទស្សនាបាន៤ម៉ឺននាក់ ហើយបើទោះបីមិនមានការបញ្ចេញតួលេខបង្ហាញពីការចំណាយលើការសាងសង់ក៏ដោយ ប៉ុន្តែ វាត្រូវបានគេព្យាករថា នឹងចំណាយប្រាក់អស់៩០លានដុល្លារអាមេរិក៕