Son Heung-min មិនមែនត្រឹមតែជាកីឡាករអាសុីទាត់បញ្ចូលទីច្រើនជាងគេនៅក្របខណ្ឌលីគកំពូលអង់គ្លេស ( Premier League )នោះទេដោយបានក្លាយខ្លួនជាកីឡាករកំពុងលេចធ្លោ ជាមួយទម្រង់ដ៏ល្អឥតខ្ចោះ
ខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូង បានជួយបំប៉ោងសំណាញ់គ្រាប់ទី២អោយ Tottenham Hotspur យកឈ្នះ Liverpool ៤ទល់១ កាលពីថ្ងៃអាទិត្យ តាមស្មើ Park Ji-sung ដែលមានគ្រាប់បាល់សរុបចំនួន១៩គ្រាប់ នៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស។
Son ក៏បានបំបែកកំណត់ត្រាជាកីឡាករអាសុីដំបូងគេរបស់បាន១៤គ្រាប់នៅក្នុងមួយរដូវកាល២០១៦ និង២០១៧។
កីឡាករ |
ប្រទេស |
គ្រាប់ |
---|---|---|
Son Heung-min |
South Korea |
19 |
Park Ji-sung |
South Korea |
19 |
Ki Sung-yueng |
South Korea |
13 |
Shinji Okazaki |
Japan |
12 |
Lee Chung-yong |
South Korea |
8 |
មធ្យមភាគក្នុងការរកគ្រាប់គឺចំណាយពេល១៨៥នាទី ដែលជាស្ថិតិល្អដាច់គេជាកីឡាករតំបន់អាសុីផ្សេងទៀត
ដោយល្អជាងអតីតកីឡាករ Manchester United ខ្សែបម្រើស្លាប Park’ ៥០០.៥នាទី Ji Dong-won (៣១៨), Shinji Okazaki (៣៤០.២), Shinji Kagawa (៤១៥.៨) និង Adranik Teymourian (៤៥២)។
Son មានឱកាសអាចបំបែកកំណត់ត្រារបស់ Park នៅពេល Spur ទៅលេងនៅ Old Trafford នៅថ្ងៃអាទិត្យនេះ៕
Top-scoring #PL players from South Korea:
🇰🇷 Park Ji-Sung: 19
🇰🇷 Son Heung-Min: 19And there’s plenty more where those came from… pic.twitter.com/WmvXwVCHWI
— Premier League (@premierleague) October 22, 2017