អតីតកីឡាកររបស់ក្លិប Chelsea, Oscar ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ចិន ( CFA ) សម្រេចដាក់ពិន័យចំនួន៨ប្រកួតមានន័យថានឹងដល់ចប់រដូវកាលលីគកំពូលចិន២០១៧ បន្ទាប់ពីរូបគេបានបង្កើតអោយមាននៅអំពើហឹង្សាបន្ទាប់ពីក្រុមរបស់ខ្លួន Shanghai SIPG បានត្រឹមលទ្ធផល ១ទល់១ ក្នុងជំនួប Guangzhou R&F នៃលីគកំពូលចិន។
កីឡាកររូបនេះបានបង្កើតនៅកំហុសដោយទាត់បាល់បំបុកគូប្រកួតមិនមែន១តែដល់ទី២លើក និងធ្វើអោយកីឡាករមួយចំនួនមិនពេញចិត្តទង្វើបែបនេះក៏បានធ្វើអោយមានជម្លោះ នៅលើកីឡដ្ឋាន Yuexiushan បន្ទាប់ពីទទួលបាន១ពិន្ទុShanghai SIPG ឈរលេខ២ នៃChinese Super League 2017 ខណៈនៅសល់តែ១៧ប្រកួតទៀតនឹងបញ្ចប់រដូវកាល៕
Oscar the center of a mass brawl in Chinese Super League #CFC #CSL #ChineseSuperLeague #Oscarhttps://t.co/5MMCxLuygF pic.twitter.com/YtNxxpqySX
— Chelsea FC Global (@Chelsea_Global) June 18, 2017
រូបភាព៖ AFP, AP និង VCG