ក្រុមជម្រើសជាតិនារីជប៉ុនអាយុក្រោម១៧ និង១៩ឆ្នាំ បានធ្វើពិធីបង្ហាញឈ្មោះកីឡាការនីជាផ្លូវការសម្រាប់ធ្វើការត្រៀមប្រកួតកម្តៅសាច់ដុំ ក៏ដូចជាប្រមូលផ្តុំហ្វឹកហាត់ជាច្រើនផ្សេងទៀត។
ជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ នឹងចាប់ផ្តើមធ្វើការប្រមូលផ្តុំជាលើកដំបូងនៅថ្ងៃទី ២ ខែ កក្កដា ខាងមុខនេះ ដោយមានការប្រកួតមិត្តភាព១លើកក្នុងស្រុក និងមានគម្រោងចេញទៅបោះជំរុំហ្វឹកហាត់ប្រកួតមិត្តភាពក្រៅប្រទេសត្រៀមខ្លូនចូលរួមពានរង្វាន់ AFC U-19 Women’s Championship 2017 ពីថ្ងៃទី ១៥ ខែ តុលាទៅ។
ចំណែក U-17 នារី ជប៉ុន ក៏បានចេញនៅបញ្ជីឈ្មោះដោយនឹងមានការប្រកួតមិត្តភាពចំនួន៣លើកជួប U-18 Korea Republic Women’s Selection, U-18 China Shanghai Women’s Selection និងU-18 Osaka Women’s Selection៕