ក្លិប Borussia Dortmund បានសម្រេចក្នុងការលក់តារាឆ្នើមរបស់ខ្លួន Pierre-Emerick Aubameyang ទៅអោយក្លិប Tianjin Quanjian នៅលីគកំពូលចិនជាមួយតម្លៃខ្លួនឯកត្តកម្មនេះបើយោងតាមប្រភពរបាយការណ៍ពីប្រទេសអាល្លឺម៉ង់។
ខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុង ត្រូវបានគែជឿជាក់ថាការចុះកិច្ចសន្យាជាមួយក្លិបនៅលីគកំពូលចិន Tianjin Quanjian មានតម្លៃខ្លួនដល់ទៅ៧០លានអឺរ៉ូ ដែលលើសពីតម្លៃខ្លួនដែល Dortmund ចង់បានដល់ទៅ១០លាន។
Aubameyang ជាគោលដៅមួយរបស់ក្លិបធំៗដូចជា Paris Saint-Germain និងLiverpool នឹងទទួលប្រាក់ពលកម្មនឿយហត់ចំនួន៣០លានអឺរ៉ូក្នុងរយៈពេល១រដូវកាល ស្របពេលម្ចាស់ស្បែកជើងមាសរដូវកាល២០១៧នៅលីគកំពូលអាល្លឺម៉ង់ ( Bundesliga ) នៅសល់កុងត្រាជាមួយក្លិបដល់ទៅឆ្នាំ២០២០៕