ពានរង្វាន់ AFC U-16 Women’s Championship 2017 បានចាប់ផ្តើមការប្រកួតកាលពីថ្ងៃទី ១០ កញ្ញា កន្លងទៅ ដោយបានចែងចេញជា២ពូល មានក្រុមចូលចំនួន៨។

ពូលA ថៃ, ចិន, កូរ៉េខាងត្បូង និងឡាវ ចំណែកពូល B កូរ៉េខាងជើង, ជប៉ុន, អូស្ត្រាលី និង បង់ក្លាដេស។ កាលពីម្សិលមិញពូល A បានធ្វើការប្រកួតចំនួន២គូដោយ ចិន ស្មើ២ទល់២ ជាមួយ កូរ៉េខាងត្បូង និងថៃ ឈ្នះ ឡាវ ៣ទល់០។

បញ្ជាក់ថា ក្រុមទទួលបានចំណាត់ថ្នាក់លេខ៣ដល់លេខ១ ពានរង្វាន់ AFC U-16 Women’s Championship 2017 នឹងទទូលបានសំបុត្រយន្តហោះចួលរួមពានរង្វាន់ FIFA Women U-17 World Cup 2018 គ្រោងធ្វើឡើងនៅប្រទេស អ៊ុយរ៉ាហ្គាយ ពីថ្ងៃទី ២០ វិច្ឆិកា ដល់ ១៣ ខែ ធ្នូ ឆ្នាំ២០១៨៕