ខ្សែការពារអន្តរជាតិសុីរី Abdallah El-Shamy បានសម្រេចការផ្ទេរដោយពុំមានតម្លៃខ្លួនមកចូលរួមជាមួយ Al Ahly ជាមួយកិច្ចសន្យារយៈពេល៣ឆ្នាំ។

Ah Ahly បានស្វែងរកខ្សែការពារថ្មីដើម្បីជំនួសតំណែង Ahmed Hegazi ដែលចាកចេញទៅ West Bromwich Albion និងបានចុះកុងត្រា El-Shamy បន្ទាប់ពីសហព័ន្ធបាល់ទាត់អេហ្សុីប សម្រេសដាក់ច្បាប់ដែលចង់អោយកីឡាករ សុីរី ក្លាយជាប្រជាជន អេហ្សុីប កាលពីខែមុន។

កីឡាករសុីរីរូបនេះ បានធ្វើតេស្តសុខភាពជាប់នៅប្រទេស លីបង់ មុនពេលចុះកិច្ចសន្យាផ្លូវការជាមួយក្លិប និងត្រូវធ្វើដំណើរទៅ Cairo ចូលរួមជាមួយសមាជិកថ្មី នៅពេលទទួលបានវិសា។

កីឡាករវ័យ២៣ឆ្នាំ បានផ្តាច់កិច្ចសន្យាជាមួយក្លិបលីបង់ Al-Safa មុនពេលមក Al Ahly ដោយចុះកិច្ចសន្យារយៈពេល៣ឆ្នាំ ដោយត្រូវនៅទីនេះដល់ឆ្នាំ២០២០។

El-Shany នឹងចូលរួមជាមួយកីឡាករ Saad Samir, Rami Rabiaa និង Mohamed Naguib Hossam។

រូបគេបានក្លាយជាកីឡាករទី៥ដែល Ah Ahly នាំយកមករដូវក្តៅនេះបន្ទាប់ពី Walid Azarou, Hesham Mohamed, Islam Mohareb និង Ayman Ashraf។