ការប្រកួតនៅChinese Super League បានបង្កជាអំពើហឹង្សាម្តងទៀតហើយដោយមានការប៉ះទង្គិចរវាងកីឡាកររបស់ក្លិប Beijing Guoan និង Jiangsu Suning ក្រោយលទ្ធផលបញ្ចប់៩០នាទី បានត្រឹមលទ្ធផល០ទល់០។
អតីតកីឡាកររបស់ Galatasaray បចុប្បន្នលេងអោយBeijing Guoan បានទទួលកាតក្រហមនៅចុងវគ្គទី២ពោលគឺក្រោយបញ្ចប់ការប្រកួតទៅហើយ Burak Yılmaz បានទទួលកាតក្រហម ខណៈកាលពីពេលថ្មីៗនេះអតីតកីឡាកររបស់ក្លិប Chelsea, Oscar ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ចិន ( CFA ) សម្រេចដាក់ពិន័យចំនួន៨ប្រកួតមានន័យថានឹងដល់ចប់រដូវកាលលីគកំពូលចិន២០១៧ បន្ទាប់ពីរូបគេបានបង្កើតអោយមាននៅអំពើហឹង្សាដោយទាត់បាល់បំបុកគូប្រកួត។