ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត បដិសេធមិនចូលរូមគោរពវិញ្ញាណខ័ន្ធដល់អ្នកស្លាប់ដោយសារផ្ទុះគ្រាប់បែកនៅទីក្រុងឡុងដ៏ ដែលបានធ្វើឡើងរយៈពេល១នាទីនៅក្នុងការប្រកួត ចាញ់ អូស្ត្រាលី ២ទល់៣ នៅក្នុងវគ្គជម្រុះ 2018 FIFA World Cup ខណៈកីឡាករខាងម្ចាស់ផ្ទះបានធ្វើការគោរព។
សម្រាប់របាយការណ៍ប្រកួត៖ Juric រកមួយគ្រាប់នៅនាទី៧ ដើមតង់វគ្គទី១ ស្របពេល Salem Al Dawsari តាមបាន១គ្រាប់វិញអោយអារ៉ាប៊ីសាអ៊ូឌីទ អូស្ត្រាលី បានធ្វើការនាំមុខសារជាថ្មីនាទី៣៦ដោយ Juric ដដែល នាទី៣៦ ចុងម៉ោងវគ្គទី២ទៅហើយMohammad Al Sahlawi តាមស្មើដោយបញ្ចប់វគ្គទី១ លទ្ធផល២ទល់២។ ចូលមកដល់វគ្គទីគ្មានអ្វីប្រែប្រួលឡើយរង់ចាំរហូតដល់នាទី ៦៤ Tom Rogic ជាអ្នកទាត់បញ្ចូលទីចុងក្រោយពីការបញ្ជូនបាល់របស់ Aron Mooy មកពីក្លិប Huddersfield Town សមាជិកថ្មីនៃក្របខណ្ឌ English Premier League រដូវកាល២០១៨។