សមាជិកក្រុមប្រឹក្សាភិបាល និងនាយកបច្ចេកទេស ក្លិប Sydney FC លោក Han Berger ត្រូវបានសហព័ន្ធបាល់ទាត់ហូឡង់តែងតាំងនៅតំណែងមួយដ៏ខ្ពស់។
ដោយនឹងត្រូវក្លាយជាប្រធាននាយកបច្ចេកទេសនៃសហព័ន្ធបាល់ទាត់ហូឡង់ ( KNVB: Royal Dutch Football Association) ស្របពេលលោកនៅតែបន្តការងារជាមួយ Sydney FC ជាធម្មតា។
« ខ្ញុំសប្បាយចិត្តនៅពេលទទួលបានតំណែងជាមួយសហព័ន្ធបាល់ទាត់ហូឡង់ » សម្តីរបស់លោក។
« នេះគឺជាឱកាសមួយដ៏រំភើបដែលផ្តល់អោយសម្រាប់បាល់ទាត់ហូឡង់ កំពុងតែប្រឈម និងសង្ឃឹមថា ខ្ញុំអាចបង្កើតនៅចំណុចវិជ្ជមាន »។
« ការងារខ្ញុំជាមួយ Sydney FC នៅតែធម្មតាពុំមានអ្វីកែផ្លាស់ប្តូរ និងខ្ញុំត្រូវតែធ្វើអោយបានច្បាស់ជាមួយ KNVB ដែលជាអាទិភាពដំបូងបំផុតរបស់ខ្ញុំ »។
Berger ៦៧ឆ្នាំ បានក្លាយជាគ្រូបង្វឹកវ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ហូឡង់ គ្រាដែលលោកដឹកនាំក្លិប FC Utrect នៅឆ្នាំ១៩៧៦ ដោយមានអាយុ២៥ឆ្នាំ។
លោកក៏ធ្លាប់ធ្វើជានាយកបច្ចេកទេសសហព័ន្ធបាល់ទាត់អូស្ត្រាលី រយៈពេល៥ឆ្នាំផងដែរ មុនពេលមកដល់ធ្វើការជាមួយ Sydney FC៕