ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង នឹងត្រូវអវត្តមានរយៈពេល៤សប្តាហ៍បន្ទាប់ពីរងរបួសបាក់ដៃស្តាំក្នុងជំនួបជម្រើសជាតិកូរ៉េខាងត្បូង ចាញ់ កាតា ៣ទល់២ ក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោក FIFA World Cup 2018 នេះបើយោងទៅតាមប្រភពបន្ទាប់ពីបានធ្វើការវះកាត់នៅព្រឹកមិញនេះ។

កីឡាករអាសុីលេងអោយក្លិប Tottenham Hotspur របស់លីគកំពូលអង់គ្លេស នឹងត្រូវអវត្តមានក្នុងជំនួបប្រកួតមិត្តភាពនៅប្រទេសអាមេិក ថ្ងៃទី ៣ ដល់ ២២ ខែ កក្កដា និងជំនួបបើកឆាកPremier League ជាមួយ Newcastle នៅថ្ងៃទី ១២ ខែ សីហា ខាងមុខនេះ