ក្លិប Kerala Blasters លេងនៅ Indian Super League បានប្រកាសជាផ្លូវការពីការចុះកិច្ចសន្យាជាមួយអតីតខ្សែការពារ Manchester United កីឡាករ Wes Brwon។

កីឡាកររូបនេះបានហ្វឹកហាត់ជាមួយ Macclesfield Town កាលពីចប់រដូវកាលកន្លងទៅ និងហាត់ជាមួយ Blackburn Rovers មុនពេលចុះកិច្ចសន្យាជាមួយ Kerala Blasters មុនរដូវកាលថ្មីមកដល់។

ខ្សែការពាររូបនេះលេងបាន៣៦២ប្រកួតជាមួយ Manchester United ឈ្នះ Premier League ៥ដង ថែមទាំង Champions League ២លើកទៀត៕