ក្រុមជម្រើសជាតិតំណាងអោយទ្វីបអាសុី និងជាម្ចាស់ជើងឯក AFC Asian Cup 2015 អូស្ត្រាលី បានស្មើ១ទល់១ជាមួយ ឈីលី ក្នុងការប្រកួតបញ្ចប់ពូល B ម្សិលមិញនេះ ដោយអស់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA Confederation Cup 2017។

កីឡាករលេងល្អប្រចាំការប្រកួត ( Man of the Match ) Torisi ជាអ្នកទាត់បញ្ចូលទី១គ្រាប់អោយអូស្ត្រាលី នៅនាទី⁣៤២ មុនពេលRodiguez ១គ្រាប់តាមស្មើអោយឈីលី។ ឆ្លងកាត់ការប្រកួត៣លើកកន្លងមក អូស្ត្រាលី ស្មើ២ និងចាញ់១ មាន២ពិន្ទុជាក្រុមលេខ៣ ខណៈអាល្លឺម៉ង់ និង ឈីលី ឡើងទៅវគ្គបន្ទាប់ ស្របពេល កាម៉េរ៉ូនជាក្រុមបាតតារាង៕