ម្ចាស់ផ្ទះ U-16 ជប៉ុន បានក្លាយជាជើងឯកពានរង្វាន់ឈ្មោះU-16 International Dream Cup 2017 ដែលបានរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ជប៉ុន ( JFA ) ចាប់ផ្តើមពី១៤ ដល់ ១៨ ខែ មិថុនា ដោយមានសុទ្ធតែក្រុមខ្លាំងប្រចាំទ្វីបចូលរួមដូចជា ម្ចាស់ផ្ទះជប៉ុន ( អាសុី ) ហូឡង់ ( អឺរ៉ុប ) អាមេរិក ( អាមេរិក ) និង ហ្គីណេ ( អាហ្រ្វិក )។

ការប្រកួតនឹងប្រើរូបមន្តវិលជុំសន្សំពិន្ទុ ខណៈU-16 ជប៉ុន បានយកឈ្នះ U-16 ហ្គីណេ ដោយលទ្ធផល៥ទល់០ ក្នុងការប្រកួតចុងក្រោយ ស្របពេលពិន្ទុសរុបក្នុងពូលមាន៦ពិន្ទុស្មើគ្នា ប៉ុន្តែជប៉ុន មានគ្រាប់បាល់សល់ដល់ទៅ៥គ្រាប់ ចំណែក ហូឡង់ មានត្រឹម៤គ្រាប់។

*ខាងក្រោមជាតារាងពិន្ទុពានរង្វាន់ U-16 International Dream Cup 2017 ៖
ម្ចាស់ផ្ទះ ជប៉ុន ឈ្នះពានរង្វាន់ U-16 INTERNATIONAL DREAM CUP 2017 ក្រោយយកឈ្នះ ហ្គីណេ ៥ទល់០ នៅការប្រកួតចុងក្រោយ