Carlo Ancelotti បាននិយាយអំពីស្ថានភាពដែលថាគាត់មានគម្រោងទៅចូលរួមជាមូយក្លិបនៅចិនគឺជារឿង « អស់សំណើច! » ស្របពេលលោកកំពុងដឹកនាំ Bayern Munich នៅក្នុងពានរង្វាន់ Champions League។
អតីតកីឡាករ Bayern លោក Mario Basler បានប្រាប់ Sport1 ថាលោកបានលឺដំណឹងពីប្រភពគួរអោយជឿទុកចិត្តថា គ្រូបង្វឹកវ័យ៥៨ឆ្នាំរូបនេះបានព្រមព្រៀងចុះកិច្ចសន្យាជាមួយក្លិបនៅលីគកំពូលចិន។
« ប៉ុន្មានថ្ងៃមុន ខ្ញុំបានលឹថា Carlo Ancelotti បានចុះកិច្ចសន្យារួចរាល់ជាមួយក្លិបនៅក្រៅប្រទេសដែលគ្រោងចាប់ផ្តើមនារដូវរងាខាងមុខ » Basler និយាយថា « តាមប្រមើលទៅ គាត់បានចុះកិច្ចសន្យាជាស្រេចជាមួយទីកន្លែងមានលុយច្រើនគឺប្រទេសចិន »។
គាត់បានបន្ថែមថា « វាទំនងមិនប្រាកដនោះទេ ប៉ុន្តែនេះជាអ្វីខ្ញុំទទួលបាន »។
យ៉ាងណាក៏ដោយ Ancelotti បានច្រានចោលនៅសម្តី Basler នៅក្នុងសន្និសិតសារព័ត៌មានមុនពេល Bayern លេងការប្រកួតដំបូងជាមួយ Anderlecht។
« ខ្ញុំនៅទីនោះដើម្បីនិយាយអំពីរឿងមួយ ដោយជារឿងគួរអស់សំណើច » គាត់និយាយ « អ្នកត្រូវតែសួរ Basler បើសិនជារូបគេគួរអោយជឿទុកចិត្ត។ ខ្ញុំគិតថានេះជារឿងគួរអស់សំណើច។ អ្នកគួរដឹងថាមានមនុស្សមួយចំនួនយល់ថាវារឿងគួរអស់សំណើច ខណៈមនុស្សជាច្រើនជឿរឿងនេះយ៉ាងខ្លាំង »៕