សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង បានតែងតាំងបុរសមានតួនាទីជាអនុប្រធានសហព័ន្ធលោក Kim Ho-gon នៅតំណែងថ្មីមួួយទៀតជានាយកបច្ចេកទេសបាល់ទាត់។
មានវ័យត្រឹម៦៦ឆ្នាំរូបនេះបានចូលមកកាន់តំណែងជំនួសលោក Lee Yong-soo កាលពីថ្ងៃទី ១៥ ខែ មិថុនាកន្លងទៅដំណាលគ្នាជាមួយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ លោក Uli Stielike ដែលត្រូវបានបញ្ឈប់តំណែងពីគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង។
ការងារដំបូងរបស់ Kim នឹងត្រូវដឹកនាំក្រុមជម្រើសជាតិប្រកួតតតាំងជាមួយការប្រកួត២លើកនៅសល់ក្នុងវគ្គជម្រុះ FIFA World Cup 2018 បន្ទាប់ពីពូលA អុីរ៉ង់ បានកក់កៅអីរួចស្រេចសម្រាប់លេងវគ្គចែកពូលនៅរូស្សុី។ រីឯកូរ៉េខាងត្បង នឹងប្រកួតជាមួយអុីរ៉ង់ នៅថ្ងៃទី ៣១ ខែ សីហា ៥ថ្ងៃបន្ទាប់ជួប អ៊ូសបេគីស្ថាន ដើម្បីធ្វើយ៉ាងណាអាចមានកៅអីលេងពានរង្វាន់FIFA World Cup ៩លើកជាប់គ្នា។ បញ្ជាក់ក្រុមលំដាប់កំពូល២នៅក្នុងពូលមានឱកាសទៅវគ្គចែកពូលនៅរួហ្សុីចំណែកលេខ៣នឹងធ្វើការប្រកួតជាមួយលេខ៣មកពីពូលមួយផ្សេងទៀតអ្នកឈ្នះនឹងត្រូវជួបក្រុមចំណាត់ថ្នាក់លេខ៦មកពីទ្វីបអាមេរិកកណ្តាល ដើម្បីប្រកួតជម្រុះចុងក្រោយរកកៅអីលេងវគ្គចែកពូល។
បុរសដដែលខាងលើបានសាងកេរ្តិ៍ឈ្មោះដោយបានជួយអោយក្រុមជម្រើសជាតិកូរ៉ខាងត្បូងបានឡើងទៅដល់វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០០៤នៅក្រិច។ សម្រាប់តំណែងជាគ្រូបង្វឹកបានផ្តើមពីឆ្នាំ១៩៨៨ ដល់ ២៩៩២ នៅក្នុង Olympic Games និង FIFA World Cup នៅប្រទេសមិចស៊ីកូ។
លោកក៏ធ្លាប់ធ្វើជាគ្រូបង្វឹកក្លិបអាជីពចំនួន២ Busan IPark និង Ulsan Hyundai និងចុងក្រោយនៅក្នុងពានរង្វាន់ AFC Champions League។