អតីតកីឡាករ Arsenal ខ្សែបម្រើ Denilson បានសម្រេចបោះបង់កិច្ចសន្យាជាមួយក្លិប Al Wahda ដោយក្លាយទៅជាមិនមានតម្លៃខ្លួន។
Denilson ស្ថិតនៅកិច្ចសន្យាឆ្នាំចុងក្រោយជាមួយ Al Wahda បន្ទាប់ផ្លាស់មកពី Sao Paulo កាលពីឆ្នាំ២០១៥។
វ័យ២៩ឆ្នាំ លេងបាន២៣ប្រកួតនារដូវកាលដំបូងជាមួយ Al Wahda មុខពេលខ្ចីជើងទៅក្លិបនៅស្រុកកំណើត Cruzeiro។
យ៉ាងណាក៏ដោយ Denilson លេងបានត្រឹម២ប្រកួតប៉ុណ្ណោះជាមួយ Cruzeiro មុុនពេលសម្រេចផ្តាច់កុងត្រាខ្ចីជើង និងត្រលប់មក Al Wahda កាលពីខែ មករា។
ស្របពេលភ្នាក់ងារកីឡាកររូបនេះលោក Alex Soares ប្រាប់ថាESPN FC កាលពីថ្ងៃព្រហស្បត្តិ៍ថា កិច្ចព្រមព្រៀងផ្តាច់កិច្ចសន្យាបានបង្ហាញជាផ្លូវការកាលពី៤៨ម៉ោងមុន។