Ronaldo បានទទួលស្គាល់ថា Barcelona មានភាគរយខ្ពស់ណាស់ក្នុងការគ្រង់ពាន La liga ក្រោយឈរកំពូលតារាងលើសពិន្ទុដាច់គេ តែអ្វីដែលនៅសល់សម្រាប់ Real Madrid គឺនៅសល់ពាន២ក្នុងដៃ។
កាសែត Marca បានបានដកស្រង់សម្ដីរបស់ Ronaldo និយាយលើកទឹកចិត្តមិត្តរួមក្រុមដូច្នេះ៖” Champions League និង Copa del Rey គឺជាអាទិភាពសម្រាប់ពួកយើង យើងនឹងប្រជែងយកវាទាំងនេះពីរនេះ”។
Zidane បានកោះហៅប្រជុំកូនក្រុមទាំងអស់ពិភាក្សាគ្នារកដំណោះស្រាយដែលក្លឹបស្ថិតក្នុងស្ថានភាពមិនល្អទាល់តែសោះប៉ុន្តែចាប់តាំងពីរនិយាយគ្នារួចហើយក៏ដោយក្លឹបនៅតែទទួលលទ្ថផលមិនសូវល្អគឺស្មើជាមួយក្លឹបលំដាប់ទី២ Numencia ២-២ក្នុងពាន Copa del Rey និងបន្តចាញ់ Villarreal ២-១ កាលពីថ្ងៃសៅរ៍ដែលលទ្ធផលនេះធ្វើឲ្យការប្រកួតប្រជែងពានលីកកំពូលអេស្ប៉ាញត្រូវនៅឆ្ងាយហៅលែងលឺ។
ការប្រកួតប្រជែងផ្សេងៗរបស់ម្ចាស់ពាន Ballon d’Or ៥សម័យកាលតែងតែកើតឡើងពីការជួយជ្រោមជ្រែងពីមិត្តរួមក្រុមដទៃទៀតឥទ្ធិពលប្រជែងពាន La Liga ស្ថិតក្នុងដំណើរធ្លាក់ចុះខ្លាំងរាងរាល់សប្ដាហ៍ទៅហើយ។
វាពិតជាចម្លែកគ្រប់គ្រាន់ហើយដោយក្រុមមួយឈ្នះពានស្ទើរតែទាំងអស់ក្នុងឆ្នាំ ២០១៧ កំពុងឈរក្នុងចំណាត់ថ្នាក់លេខ៤ តារាងពាន La liga តែអ្វីដែលជាក្ដីសង្ឃឹមនៅសល់គឺ Champions League និងពានCup ក្នុងស្រុកមួយទៀតប៉ុណ្ណោះ៕