អតីតកីឡាករ AC Milan និង Fiorentina ខ្សែប្រយុទ្ធ Alberto Gilardino ត្រូវបានរាយការណ៍ថាកំពុងមានការចរចារដើម្បីបន្តអាជីបលេងបាល់ទាត់ដោយអាចមកលេងនៅលីគកំពូលឥណ្ឌា។
កីឡាករអន្តរជាតិអុីតាលី ធ្លាប់លេងជាមួយ Empoli និង Pescara កាលពីរដូវកាលមុន មិនអាចរកបានសូម្បីតែមួយគ្រាប់នៅ Serie A។
កីឡាករវ័យ៣៥ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងអត់ក្លិបលេង និងត្រូវបានរាយការណ៍ថាអាចបន្តអាជីពជាមួយក្លិបនៅលីគកំពូលអាមេរិក Major League Soccer។
យ៉ាងក៏ដោយពេលនេះក៏ត្រូវបានក្លិបនៅកំពូលឥណ្ឌា Indian Super League ទាក់ទងផងដែរ។ ដោយដូចជា Alex Del Piero, Alessandro Nesta និង David Trezeguet ដែលបានលេងនៅ Indian Super League តាំងពីបង្កើត៕