ការប្រកួតសម្រាប់ពូលC និង D នៃពានរង្វាន់ FIFA U-17 World Cup 2017 នឹងត្រូវប្រកួតបិទពូលនៅថ្ងៃនេះដោយ កូស្តារីកា ត្រូវការឈ្នះក្រុមកំពូលតារាង អុីរ៉ង់ ដើម្បីទទួលបានកៅអីឡើងទៅវគ្គបន្ត ស្របពេល អាល្លឺម៉ង់ ត្រូវការឈ្នះដូចគ្នាដើម្បីធានាកៅអីជាក្រុមលេខ២។
ពូលD ឯណោះវិញ ប្រេសុីល កក់កៅអីរួចស្រេច ស្របពេល អេស្ប៉ាញ ត្រូវការ៣ពិន្ទុពី កូរ៉េខាងជើង ករណី ហ្គីណេ អាចឈ្នះ ប្រេសុីល ទទូលបានពិន្ទុដល់ទៅ៦ឡើងមកឈរលេខ២។
ខណៈបច្ចុប្បន្នក្រុមដែលទទួលបានកៅអីលេងវគ្គ១៦ក្រុមចុងក្រោយមាន ហ្គាណា, កូឡុំប៊ី, អាមេរិក, ប៉ារ៉ាហ្គាយ, ម៉ាលី, អុីរ៉ង់, ប្រេសុីល, បារាំង និងអង់គ្លេស។ ស្របពេល៤ក្រុមផ្សេងទៀតត្រូវជ្រើសចេញពីក្រុមលេខ៣ល្អដើម្បីមកបង្គ្រប់១៦ក្រុមធ្វើការប្រកួតនៅវគ្គ១/៨៕