តារាបាល់ទាត់ល្បីៗមានដូចជាអតីតកីឡាករក្រុមជម្រើសជាតិប្រេសុីល Ronaldinho, Ryan Giggs អតីតកីឡាករManchester United, តារាឆ្នើមរបស់ជម្រើសអាល្លឺម៉ង់ George Boateng, អតីតកីឡា្កករជម្រើសជាតិ Luis Boa Morte, អតីតអ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេស David James, និងអតីតជម្រើសជាតិបារាំង និងក្លិប Arsenal កីឡាករ Robert Pires និងAnelka បានមកធ្វើការប្រកួតមិត្តភាពនៅប្រទេសប៉ាគីស្ថាន។

ការប្រកួតបានធ្វើឡើងចំនួន២លើកកាលពីថ្ងៃទី ៨ ខែ កក្កដា ដោយ Ronaldinho VII ឈ្នះ៣ទល់២ Giggs VII នៅទីក្រុង Karachi ចំណែកមួយប្រកួតទៀតនៅទីក្រុង Lahore ថ្ងៃទី ៩ ខែ កក្កដា Ronaldinho VII ឈ្នះ២ទល់០ Giggs VII។

***បញ្ចាក់ថាការប្រកួតទាំង២លើកលេងម្ខាង៧នាក់។