ក្រុមសិស្សវិទ្យាល័យជប៉ុន បានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រការប្រកួតកីឡាសិស្សវិទ្យាល័យពិភពលោករដូវក្តៅ រឺ ពានរង្វាន់ 29th Summer Universiade 2017 ក្រោយយកឈ្នះ មុិចសុីកូ ដោយលទ្ធផល៣ទល់១។

ជាមួយគ្នានោះ នឹងត្រូវប្រកួតជាមួយក្រុម បារាំង ដែលបានយកឈ្នះ អ៊ុយរ៉ាហ្គាយ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយបាល់ពិន័យ១១ម៉ែត្រ ៥ទល់៤។

ការប្រកួតស្វែងរកក្រុមជើងឯករវាង ជប៉ុន និង បារាំង គ្រោងធ្វើឡើងនៅថ្ងៃទី ២៩ សីហា ស្អែកនេះ វេលាម៉ោង៨យប់ ដោយប្រើប្រាស់កីឡដ្ឋានរបស់សាកលវិទ្យាល័យ Fu Jen Catholic របស់តៃបុិ។

បញ្ជាក់ថា ព្រឹត្តិការណ៍ចំនួន២៧០ ជាមួយ២២ប្រភេទកីឡា បានចាប់ផ្តើមការប្រកួតពីថ្ងៃទី ១៩ ខែ ដល់ ៣០ ខែ សីហា ឆ្នាំ២០១៧ ខណៈ រាល់អត្តពលិក និងកីឡាករចូលរូមពានរង្វាន់ Summer Universiade គឺសុទ្ធសឹងតែសិស្សនិសិត្សសាកលវិទ្យាល័យ៕