លោក Irfan Bakit Abu Salim បានកម្រិតសមត្ថភាពរបស់ ជារី ចន្ថាប៊ីនមានសមត្ថភាពខ្ពស់ហើយជឿថាខ្សែបម្រើម្នាក់នេះនឹងលេងក្នុងតួនាទីសំខាន់ក្នុងគោលបំណងរបស់ក្លឹបរបស់គាត់ប្រជែងពាន Malaysia Super League។
“ចន្ថាប៊ីននឹងជាទ្រព្យសម្បត្តិរបស់ក្លឹបម្នាក់ ប៉ុន្តែក្នុងការពិតមួយគឺគាត់ត្រូវតែធ្វើការធ្ងន់ដើម្បីបានចូលលេងជម្រើសដំបូងគ្រប់ប្រកួត។ពួកយើងសំណាងណាស់ដែលមានគាត់“។ គ្រូបង្វឹករូបនេះនិយាយក្នុងកាសែតម៉ាឡេស៊ីសរសេរភាសាអង់គ្លេសល្បីមួយ។
គ្រូបង្វឹកដែលធ្លាប់ដឹកនាំក្រុមមួយនេះមកប្រកួតមិត្តភាពជាមួយក្រុមកម្ពុជាក្នុងលក្ខណៈមិត្តភាពកាលពីដើមខែមករាបានបន្តថា“ កម្ពុជាមានកីឡាករល្អៗច្រើនណាស់ ភាគច្រើនលឿន ក្លាហាននិងមានជំនាញ។ខ្ញុំជឿថាការយកពួកគេមកលេងនៅMalaysia Super League នឹងបន្ថែមការចាប់អារម្មណ៍និងកិត្យានុភាពរបស់ពួកយើង”។
ការនាំយកកីឡាករល្បីៗជួរមុខរបស់កម្ពុជាមកលេងក្នុងលីកកំពូលម៉ាឡេស៊ីនឹងអាចធ្វើឲ្យកីឡាករម៉ាឡេស៊ីដែលក្នុងស្រុកនឹងបង្កើតក្ដីសុបិនធំទៅលេងនៅក្រៅប្រទេសនៅថ្ងៃមួយ។
កាលពីថ្មីៗនេះមានកីឡាករវ័យក្មេងក្នុងឈុតជម្រើសជាតិជាច្រើនត្រូវបានក្លឹបនៅលីកទី២ថៃចាប់អារម្មណ៍ចុះកុងត្រាប៉ុន្តែត្រូវបានបដិសេធទៅវិញដោយសារប្រាក់ឈ្នួលនៅក្លឹបនោះមិនគួរឲ្យចាប់អារម្មណ៍៕