គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន លោក Vahid Halilhodzic ព្រួយបារាម្ភពីស្ថានភាពកីឡាកររបួសមួយចំនួយដូចជា Yuya Osako និង Keisuke Honda មុនពេលការប្រកួតវគ្គជម្រុះចុងក្រោយនៃពានរង្វាន់ពិភពលោក FIFA World Cup 2018 មកដល់។
ខ្សែប្រយុទ្ធ Yuya Osako របស់ Cologne បានរបួសដោយមិនសង្ឃឹមថាអាចជួយក្រុមបាននោះទេសម្រាប់ថ្ងៃទី ៣១ ខែ សីហា នេះ ចំណែក Keisuke Honda ក៏របួសដែលពេលចូលរួមជាមួយក្លិបថ្មី Pachuca នៅលីគ Mexican Liga MX ។
« យើងកំពុងស្ថិតនៅស្ថានភាពលំបាក។ យើងមានកីឡាកររបួសច្រើន និងវាអាចធ្វើខ្ញុំមានការព្រួយបារម្ភ » សម្តី Halilhodzic។
Osako បានរងរបួសកជើងខាងស្តាំ កាលពីថ្ងៃច័ន្ទ នៅក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្លិបមកពីអុីតាលី Bologna ដោយអាចសម្រាក ២ ទៅ ៣ សប្តាហ៍។ ស្របពេលក្លិបរបស់ខ្លួនបានប្រកាសថារបួសនេះអាចអូសបន្លាយនាំអវត្តមានទាំង២ការប្រកួត២លើកចុងក្រោយពេលជួប អូស្ត្រាលី និងអារ៉ាប៊ីសាអ៊ូឌីត។
ជប៉ុន បច្ចុប្បន្នស្ថិតនៅលេខ១ក្នុងពូល B មាន១៧ពិន្ទុ តាមពីក្រោយដោយងអារ៉ាប៊ីសាអ៊ូឌីត និងអូស្ត្រាលី មាន១៦ពិន្ទុដូចគ្នា ខណៈការប្រកួត២លើកចុងក្រោយប៉ះ អូស្ត្រាលី ថ្ងៃទី ៣១ សីហា និងថ្ងៃទី ៥ កញ្ញា ប៉ះ អារ៉ាប៊ីសាអ៊ូឌីត។
គួរបញ្ជាក់ថា ក្រុមលេខ៣នៅពូល A និង B ត្រូវប្រកួតគ្នាជម្រុះយកអ្នកឈ្នះ ដើម្បីទៅជួបជាមួយក្រុមលេខ៤មកពីតំបន់ CONCACAF North, Central America និង Caribbean region មុនពេលទទួលបានកៅអីវគ្គចែកពូលនៃពានរង្វាន់ពិភពលោក FIFA World Cup 2018 នៅប្រទេសរូស្សុី៕