ខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូង Son Heung-min បានត្រលប់ចូលហ្វឹកហាត់វិញបានហើយបន្ទាប់រងរបួសបាក់ដៃខាស្តាំក្នុងជំនួប ចាញ់ កាតា ៣ទល់២។ នេះបើយោងតាមសម្តីរបស់គ្រូបង្វឹកលោក Shin Tae-young ។
យ៉ាងណាក៏ដោយប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង Ki Sung-Yueng កំពុងធ្វើលំហាត់លើរបួសខ្លួន បន្ទាប់ពីរងរបួសជង្គង់កាលពីចុងរដូវកាលកន្លងទៅ។
Guess who’s back?
Back again,
Sonny’s back,
Tell a friend.
Good to see you back on the field Son Heung-Min! ✌️#COYS pic.twitter.com/qtQ2olcCF4— Tottenham Hotspur (@Spurs_MAS) August 4, 2017
គ្រូបង្វឹកលោក Shin បន្ថែមថា Son អាចចូលហ្វឹកហាត់បានវិញធម្មតាជាមួយ Tottenham Hotspur ស្របពេល Ki របស់ Swansea City ទើបតែជាពីរបួស និងកំពុងធ្វើលំហាត់ប្រាណដោយមិនប្រាកដថាអាចជួយជម្រើសជាតិ ពេលជូប អុីរ៉ង់ នៅថ្ងៃទី ៣១ សីហា ខាងមុខ។
បញ្ជាក់ថា ក្រុមជម្រើសជាតិកូរ៉េខាងត្បូងមានឈ្មោះហៅក្រៅថា Taeguk Warriors នឹងត្រូវធ្វើការប្រកួតចុងក្រោយសំខាន់បំផុតក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោក FIFA World Cup 2018 ដោយជួប អុឺរ៉ង់ នៅថ្ងៃទី ៣១ សីហា និងថ្ងៃទី ៥ ខែ កញ្ញា។
SAVAGE: @Dele_Alli with no chill on @SpursOfficial team-mate Son Heung-Min. 😂🔥pic.twitter.com/afSvoeecOE
— SPORF (@Sporf) August 3, 2017