ពានរង្វាន់បាល់បោះនារីតំបន់អាសុីឆ្នាំ២០១៧ ( FIBA Women’s Asia Cup 2017 ) ដែលបានធ្វើឡើងចាប់តាំងពីថ្ងៃទី ២៣ ដល់ ២៩ ខែ តុលា ពេលនេះបានរកឃើញក្រុមជើងឯកដោយធ្លាក់ទៅលើ ជប៉ុន។

ជប៉ុន ដើមឡើយជាក្រុមលេខ២ ខណៈអូស្ត្រាលី ជាក្រុមលេខ១ ក្នុងពូលB ដោយកាលនោះលទ្ធផលបញ្ចប់ទៅដោយ ៧៤-៨៣ ខណៈចូលមកដល់វគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅកីឡាដ្ឋានក្នុងសាល Kanteerav ជប៉ុន បែជាយកឈ្នះ អូស្ត្រាលី ៧៤-៧៣ ដោយវគ្គទី១ ១៧-១៧ វគ្គទី២ ២២-១៦ វគ្គទី៣ ១៤-២៦ វគ្គទី៤ ១៤-២៦ និងវគ្គទី៥ ២០-១៥។

ចំណែក FIBA Women’s Asia Cup 2017 កម្រិតB កាសាស្ថាន ចាញ់ ឥណ្ឌា នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៧៣-៧៥ ពោលគឺ ១៩-១៦, ២០-១៥, ១៩-១៩, ១៥-២៥៕