ក្រុមជម្រើសជាតិនារីជប៉ុន អាយុក្រោម១៩ឆ្នាំ បានគ្រងជើងឯកពានរង្វាន់ AFC U-19 Women’s Championship 2017 ដោយយកឈ្នះ កូរ៉េខាងជើង ដោយលទ្ធផល ១ទល់០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី ២៨ តុលា កន្លងទៅ។

កីឡាការនី Ueki រកបានគ្រាប់បាល់ជ័យជម្នះនៅនាទី៥០ ជួយអោយក្រុមកក់កៅអីលេងពានរង្វាន់ 2018 FIFA U-20 Women’s World Cup នៅប្រទេសបារាំង ដែលរៀបចំពីថ្ងៃទី ៥ ដល់ ២៤ សីហា៕