យោងតាមការបញ្ជាក់យ៉ាងច្បាស់ពីសារព័ត៍មានរបស់កូរ៉េខាងត្បូងបានអោយដឹងថា K League All-Star នឹងមកធ្វើការប្រកួតជាមួយជម្រើសជាតិវៀតណាម នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ដោយប្រើប្រាស់កីឡដ្ឋាន My Dinh  ស្ថិតក្នុងទីក្រុង ហាណួយ ប្រទេសវៀតណាម ខណៈពេលនេះបញ្ជីឈ្មោះផ្លូវការ⁣កីឡា⁣ករ⁣ទាំង១៨នាក់ត្រូវបានបង្ហាញ។

កីឡាករទាំងអស់នោះត្រូវបានជ្រើសរើសចេញពីលីគកំពូលរបស់កូរ៉េខាងត្បូង K League Classic ដើម្បីជួបជាមួយជម្រើសជាតិវៀតណាម ចំណែកកីឡាករសញ្ជាតិវៀតណាម Luong Xuan Truong លេងអោយក្លិប Gangwon FC ក្នុងលីគកំពូលកូរ៉េខាងត្បូង នឹងលេងអោយក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២៣ឆ្នាំ។

*ខាងក្រោមជាវីដេអូការប្រកួតកន្លងមករបស់ K-League All-Star៖