ខ្សែការពារនៃក្រុមជម្រើសជាតិជប៉ុន Maya Yoshida បានចុះកិច្ចសន្យាថ្មីរយៈពេល៣ឆ្នាំជាមួយក្លិប Southampton កាលពីថ្ងៃ ព្រហស្បត្តិ៍ ដោយនឹងបង្ហាញខ្លួន Premier League រហូតដល់ឆ្នាំ២០២០។
Yoshida គឺជាកីឡាករសំខាន់ម្នាក់នៅក្នុងក្រុមចាប់តាំងពីការមកដល់កីឡដ្ឋាន St Mary កាលពីឆ្នាំ២០១២ និងកិច្ចសន្យាថ្មីនេះគឺជាការផ្តល់នៅតម្លៃសម្រាប់ខាងប្រឹងប្រែងរបស់រូបគេ។
កាលពីរដូវកាលមុន បុរសវ៧យ២៨ឆ្នាំរូបនេះបានក្លាយជាកីឡាករជប៉ុនដំបូងគេបង្អស់លេងបាន១០០ប្រកួតនៅ Premier League។
« ពួកយើងពិតជាសប្បាយចិត្តឈានដល់ការបន្តកិច្ចសន្យាថ្មីជាមួយ Maya ដែលជាកីឡាករសំខាន់មួយរូបនៅក្នុងក្លិប មិនមែនត្រឹមតែនៅក្នុងទីលាននោះទេ។ » សម្តីរបស់របស់លោក Les Reed អនុប្រធានក្លិប Southampton។
« Maya គឺជាកីឡាករម្នាក់តែងតែធ្វើបានល្អនៅក្នុងការប្រកួត និងឥទ្ធិពលទាំងអស់ពិតជាល្អសម្រាប់រដូវកាលចាស់ »។
ចាប់តាំងពីចុះកិច្ចសន្យានាំយករូបគេពីក្លិបរបស់ហូឡង់ VVV-Venlo, Yoshida សប្បាយជាមួយជីវិតនៅអង់គ្លេស និងពុំមានសេចក្តីសោកស្តាយសម្រាប់ការបន្ថែមកិច្ចសន្យាថ្មីនេះឡើយ។
« គ្មានហេតុផលអោយខ្ញុំចាកចេញពីក្លិបបានទេ។ ខ្ញុំបាននៅទីនេះអស់រយៈពេល៥ឆ្នាំ ដោយគ្រានោះខ្ញុំមានពេលវេលាលំបាក និងល្អ គឺគ្រប់រូបភាព » សម្តីរបស់ Maya។
« ខ្ញុំមានអារម្មណ៍ថាទីនេះដួចជាផ្ទះរបស់ខ្ញុំ និងខ្ញុំសប្បាយចិត្តការបន្តដំណើររួមរស់ជាមួយ Southampton។ វាគឺជាទំព័រថ្មី សម្រាប់អាជីពបាល់ទាត់របស់ខ្ញុំ »៕