បន្ទាប់ពីក្លាយជាក្រុមអាសុីដំបូងគេ និងជាក្រុមទី២ក្នុងពិភពលោកទទួលបានកៅអីលេងពានរង្វាន់ FIFA World Cup 2018 ក្រុមជម្រើសជាតិអុីរ៉ង់ បានក្លាយជាក្រុមកំពូល១នៅតំបន់អាសុី និងលេខរៀងទី២៣នៃចំណាត់ថ្នាក់ពិភពលោក ជាមួយពិន្ទុសរុប ៨៩៣។ នេះបើយោងតាមការចេញផ្សាយដោយសហព័ន្ធបាល់ទាត់ពិភពលោក។

ចំណែកអូស្ត្រាលី, ជប៉ុន, កូរ៉េខាងត្បូង និង អារ៉ាប៊ីសាអ៊ូឌីត ជាក្រុមកំពូលទាំង៥ប្រចាំទ្វីបអាសុី ខណៈប៉ាគីស្ថាន ស្ថិតនៅបាតតារាងមានត្រឹមតែ២៤ពិន្ទុ។

តារាងចំណាត់ថ្នាក់ក្រុមអាសុីកំពូលទាំង១៥