ពានរង្វាន់ Premier League Asia Trophy 2017 ឆ្នាំនេះនឹងធ្វើឡើងនៅហុងកុងអំឡុងខែ កក្កដា ដោយមានការចូលរួមជាលើកទី២របស់ Liverpool បន្ទាប់កាលពីឆ្នាំ២០០៧ ខណៈLeicester, West Brom និង Crystal Palace បង្ហាញខ្លូនជាលើកដំបូង។

ពានរង្វាន់មួយនេះបានបង្កើតឡើងលើកដំបូងនៅឆ្នាំ២០០៣ ដោយ Chelsea ឈ្នះម្ចាស់ជើងឯក ចំណែកឆ្នាំមុន Arsenal ឈ្នះជើងឯកជាលើកដំបូង។ សម្រាប់ការប្រកួតនៅហុងកុងឆ្នាំនេះ បានបំបែកកំណត់ត្រាដោយលក់សំបុត្របាន៥០០០០សន្លឹកក្នុងរយៈពេល២៤ម៉ោង។

*ខាងក្រោមជាកម្មវិធីប្រកួតPremier League Asia Trophy 2017៖

-ថ្ងៃ ពុធ ទី ១៩ ខែ កក្កដា ឆ្នាំ២០១៧៖

  •  Leicester City ប្រកួត West Bromwich Albion វេលាម៉ោង៦ល្ងាច
  • Liverpool FC ប្រកួត Crystal Palace វេលាម៉ោង៨និង៣០នាទីល្ងាច

-ថ្ងៃ សៅរ៍ ទី ២២ ខែ កក្កដា ឆ្នាំ២០១៧៖

  • ចាញ់ ប្រកួតជាមួយ ចាញ់ វេលាម៉ោង៦ល្ងាច
  • ឈ្នះ ប្រកួតជាមួយ ឈ្នះ វេលាម៉ោង៨និង៣០នាទីល្ងាច