Shinji Kagawa បានក្លាយជាកីឡាករជប៉ុនទាត់បញ្ចូលទីច្រើនជាងគេបង្អស់នៅលើទឹកអាល្លឺម៉ង់ក្នុងក្របខណ្ឌ Bundesliga បន្ទាប់ពីជួយអោយ Dortmund ឈ្នះ២ទល់១ពេលជួបក្រុមភ្ញៀវ Augsburg កាលពីថ្ងៃ សៅរ៍ កន្លងទៅ។
Kagawa បានទាត់បញ្ចូលទីយ៉ាងល្អក្លាយជាគ្រាប់បាល់ទី៣៨នៅក្នុងលីគកំពូលបាល់ទាត់អាល្លឺម៉ង់ និងវ៉ាដាច់កំណត់ត្រាមិត្តរួមក្រុមជម្រើសជាតិ និងជាអតីតកីឡាកររបស់ក្លិប Mainz និង Stuttgart ខ្សែប្រយុទ្ធ Shinji Okazaki។
« ខ្ញុំមិនមានវបំណងទាត់បញ្ចូលទីនោះឡើយង ប៉ុន្តែវាគឺជាគ្រាប់បាល់ដ៏ល្អ » សម្តី Kagawa « ខ្ញុំចង់ធ្វើអោយល្អបែបនេះបន្តទៀត»។
« ខ្ញុំមិនដែលខ្វល់អំពីការក្លាយជាកីឡាករទាត់បញ្ចូលទីច្រើនជាងគេនោះទេ ទោះបីជាគ្រាប់ទី១០០ រឺ២០០ ក៏ដោយវានឹងក្លាយជាភាពលំបាក។ ប៉ុន្តែ ៣៧ រឺ ៣៨គ្រាប់ មិនជាអ្វីដែលអ្នកគិតថាចង់បាន ហើយបាននោះទេ។ »។
Kagawa បានបន្ថែមថាកីឡាករជប៉ុនបច្ចុប្បន្នរីកចម្រើនច្រើន និងមានភាពរហ័សរហួន ដូច្នេះខ្ញុំចង់អោយពូកគេប្រឹងប្រែងអោយមានភាពកើនឡើងជាទូរលេខ៕
https://youtu.be/9uXbDiMCIe4