ក្រុមជម្រើសជាតិជប៉ុន នឹងធ្វើការប្រកួតមិត្តភាពជាមួយ នូវែលសេឡង់ មុនពេលចូលរួមលេងពានរង្វាន់ពិភពលោក FIFA World Cup នៅរូស្សុី។ នេះបើយោងតាមការបង្ហាញរបស់ សហព័ន្ធបាល់ទាត់ជប៉ុន ( JFA ) បញ្ជាក់កាលពីថ្ងៃទី ពុធ កន្លងទៅ។
ក្រោមការដឹកនាំរបស់ Vahid Halilhodzic នឹងត្រូវប្រកួតជាមួយ នូវែលសេឡង់ នៅទីក្រុតូយ៉ួតា នៅថ្ងៃទី ៦ តុលា មុនពេលជួប ហៃទី នៅទីក្រុង យូកូហាម៉ា នៅកីឡដ្ឋាន Nissan ៤ថ្ងៃបន្ទាប់ នៃពានរង្វាន់ Kirin Challenge Cup។
នូវែលសេឡង់ បានឆ្លងផុតពីវគ្គជម្រុះ World Cup នៃតំបន់ អូសេអានី និងត្រូវប្រកួតជាមួយក្រុមលេខ៥ នៅតំបន់អាមេរិកឡាទីន ដើម្បីកក់សំបុត្រយន្តហោះធ្វើដំណើរទៅប្រទេស រួស្សុី៕