ក្រុមមកពីតំបន់អាសុីចំនួន៥ មានសិទ្ធិលេងពានរង្វាន់FIFA U-20 World Cup ដោយមានកូរ៉េខាងត្បូងទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ អារ៉ាប៊ីសាអ៊ូឌីត វៀតណាម ជប៉ុន និងអុឺរ៉ង់ ដោយក្នុងនោះ Fox Sport បានធ្វើការជ្រើសរើសនៅកីឡាករល្អរបស់អាសុីទាំង១១នាក់ដែលបានបង្ហាញខ្លូនក្នុងកម្មវិធីនេះ ដោយប្រើនៅទម្រង់៤-៤-២៕
អ្នកចាំទី: SONG Bum-kuen (កូរ៉េខាងត្បូង)
ការពារស្តាំ: Anas ZABBANI (អារ៉ាប់ប៊ីសាអូឌីត), ការពារកណ្តាល: JEONG Tae-wook (កូរ៉េខាងត្បូង), ការពារកណ្តាល: Hassan TAMBAKTI (អារ៉ាប់ប៊ីសាអូឌីត), ការពារឆ្វេង: DOAN Van Hau (វៀតណាម)
ស្លាបស្តាំ: Ritsu DOAN (ជប៉ុន), បម្រើកណ្តាល: Ayman AL KHULAIF (អារ៉ាប់ប៊ីសាអូឌីត), បម្រើកណ្តាល: Reza SHEKARI (អុីរ៉ង់), ស្លាបឆ្វេង: LEE Seung-woo (កូរ៉េខាងត្បូង)
ប្រយុទ្ធ: CHO Yong-wook (កូរ៉េខាងត្បូង), ប្រយុទ្ធ: Abdulrahman AL YAMI (អារ៉ាប់ប៊ីសាអូឌីត)
បញ្ជាក់ថា មានតែ៣ក្រុមមកពីតំបន់អាសុីប៉ុណ្ណោះដែលបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែសុទ្ធតែធ្លាក់ត្រឹមវគ្គនេះដោយមានម្ចាស់ផ្ទះកូរ៉េខាងត្បូងចាញ់ ព័រទុយហ្គាល់ ៣ទល់១ ចំណែក ជប៉ុន ចាញ់ វេណេហ្ស៊ុយអេឡា ១ទល់០ នៅម៉ោងបន្ថែម ចំណែក អារ៉ាប៊ីសាអ៊ូឌីត ដែលជាក្រុមលេខ៣ល្អមកពីពូល F ធ្លាក់របស់អ៊ុយរ៉ាហ្គាយ ដោយជាការទាត់បាល់ពិន័យ១១ម៉ែត្រ ដោយកីឡាករ de la Cruz នឹងជាគ្រាប់បាល់ដំបូងបំផុតរបស់គេក្នុងពានរង្វាន់នេះ៕