ក្រោយយកឈ្នះ អូស្ត្រាលី ដោយលទ្ធផល ២ទល់០ ក្រុមជម្រើសជាតិជប៉ុន បានក្លាយជាក្រុមទី៣កក់សំបុត្រយន្តហោះទៅរួស្សុីឆ្នាំក្រោយ ដើម្បីចូលរួមការប្រកួតពានរង្វាន់ FIFA World Cup 2018។

ជប៉ុន ជាក្រុមទី៣ដំបូងគេបង្អស់ទទួលបានការលេងសម្រាប់ឆ្នាំក្រោយ ខណៈម្ចាស់ផ្ទះ រូស្សុី, អុីរ៉ង់ ខណៈ ប្រេសុីល យប់មិញនេះក៏ដូចគ្នាដោយជាទី១ មកពីតំប់ន់អាមេរិកកក់សំបុត្ររួចរាល់ក្រោយឈ្នះ អេក្វាដ័រ ២ទល់០។

ចំណែកពូលA មានកូរ៉េខាងត្បូង, សុីរី និង អ៊ុយប៊េគីស្ថាន រីឯពូលB មានអូស្ត្រាលី, អារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត កំពុងធ្វើការរង់ចាំធ្វើការប្រកួតចុងក្រោយដើម្បីសម្រេចថាក្រុមណាមានឱកាសឡើងទៅវគ្គបន្ត ដែលនឹងត្រូវកាត់សេចក្តីនៅថ្ងៃទី ៥ កញ្ញា ឆ្នាំ២០១៧។

ខាងក្រោមជាសម្តីរបស់កីឡាករ Yosuke Ideguchi និង Takuma Asano ជាអ្នកទាត់បញ្ចូលទីជួយអោយជប៉ុន យកឈ្នះ អូស្ត្រាលី កាលពីយប់មិញ៕