ក្លិបទើបឡើងមកនៅលីគលំដាប់ទីអាល្លឺម៉ង់ Union Berlin បានចចុះកិច្ចសន្យាជាផ្លូវការជាមួយការពារជម្រើសជាតិជប៉ុន Atsuto Uchida រហូតដល់ឆ្នាម២០១៨ នេះបើយោងតាមការប្រកាសរបស់ក្លិប។
Herzlichen Willkommen bei den Eisernen, Atsuto #Uchida #fcunion #unveu #eisern #au2 pic.twitter.com/evm15chcIi
— 1. FC Union Berlin (@fcunion) August 21, 2017
Chida វ័យ២៩ឆ្នាំ ចំណាយពេល៧ឆ្នាំនៅជាមួយ FC Schalke 04 ក្នុងក្របខណ្ឌលីគកំពូលអាល្លឺម៉ង Bundesliga នឹងបានព្រមព្រៀងគ្នាជាមួយអ្នកចាត់ការទូទៅក្លិប Schalke លោក Jens Keller ដោយ Union Berlin មានគម្រោងចង់ឡើងមកលីគកំពូល បន្ទាប់កាលពីរដូវកាលមុខបញ្ចប់នៅចំណាត់ថ្នាក់លេខ៤។
Das ist er! @fcunion #Uchida #neuzugang pic.twitter.com/w1uRSQ1eZL
— rbb Sport (@rbb_Sport) August 21, 2017
« ខ្ញូំនឹងស្វែងរកនៅអ្វីកំពុងរង់ចាំខ្ញុំ » Uchida ប្រាប់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប។
« ពិតណាស់! ខ្ញុំស្គាល់ Jens Keller ច្បាស់។ ខ្ញុំសប្បាយចិត្ត នៅពេលបានលេងបាល់ម្តងទៀត »
Uchida បានចូលរួមជាមួយ Schalke កាលពីខែ កក្កដា ឆ្នាំ២០១០ បន្ទាប់ចប់ World Cup នៅអាហ្វ្រិកខាងត្បុង ដោយផ្ទេរមកពីក្លិប Kashima Antlers៕