ក្រុមមកពីតំបន់អាសុីចំនួន៥ មានសិទ្ធិលេងពានរង្វាន់FIFA U-20 World Cup ដែលកូរ៉េខាងត្បូងទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ ខណៈដែលអារ៉ាប៊ីសាអ៊ូឌីត ជាក្រុមចុងក្រោយបង្អស់មកពីតំបន់មួយនេះដែលជ្រុះចេញពីកម្មវិធិ បន្ទាប់ពីវៀតណាម និងអុឺរ៉ង់ ជាក្រុមដំបូងគេបង្អស់ធ្លាក់ពោលគឺតាំងពីវគ្គចែកពូលមកម្ល៉េះ។
ក្រោយឆ្លងកាត់វគ្គចែកពូលឃើញថាក្រុមអាសុីចំនួន៣បានលើងមកលេងវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែសុទ្ធតែចាញ់ត្រឹមវគ្គនេះពោលគឺ ម្ចាស់ផ្ទះកូរ៉េខាងត្បូងចាញ់ ព័រទុយហ្គាល់ ៣ទល់១ ចំណែក ជប៉ុន ចាញ់ វេណេហ្ស៊ុយអេឡា ១ទល់០ នៅម៉ោងបន្ថែម ចំណែក អារ៉ាប៊ីសាអ៊ូឌីត ដែលជាក្រុមលេខ៣ល្អមកពីពូល F ធ្លាក់របស់អ៊ុយរ៉ាហ្គាយ ដោយជាការទាត់បាល់ពិន័យ១១ម៉ែត្រ ដោយកីឡាករ de la Cruz នឹងជាគ្រាប់បាល់ដំបូងបំផុតរបស់គេក្នុងពានរង្វាន់នេះ៕