ក្លិប Urawa Reds បានសម្រេចផ្តាច់កុងត្រាជាមួយលោក Mihailo Petrovic ក្រោយដឹកនាំចាញ់ក្រុមស្ថិតនៅបាតតារាង Consadole Sapporo ២ទល់០ កាលពីថ្ងៃ អាទិត្យ។
កាលចាញ់នេះបានធ្វើអោយក្រុមធ្លាក់ទៅទៅដល់លេង៨ក្នុងចំណាត់ថ្នាក់លីគកំពូលជប៉ុន ខណៈលោក Takafumi Hori នឹងចូលមកកាន់តំណែងជាអ្នកមើលការខុសត្រួវជំនួសបុរសវ័យ២៩ឆ្នាំPetrovic។
នេះជាលើកទី២ដែលលោក Hori ចូលមកកាន់តំណែងជាអ្នកមើលការខុសត្រូវ ( Caretaker )។ គាត់បានចូលមកដល់តំណែងបែបនេះបានរយៈពេល២ខែកាលពីរដូវកាល២០១១ បន្ទាប់ពីលោក Zeljko Petrovic បានចាកចេញ និងជួយអោយក្លិបធ្លាក់ទៅលេងលីគទី២។
ជាមួយគ្នានោះលោក Hori នឹងភារកិច្ចចាំបាច់សំខាន់គឺដឹកនាំក្រុមលេងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC Champions League ដែលត្រូវជួបក្លិបជប៉ុនដូចគ្នា Kawasaki Frontale នៅចុងខែ សីហា៕