មុនការប្រកួតមិត្តភាពមកដល់កីឡាករមួយចំនួនរបស់ក្លិប Arsenal បានទៅរៀនធ្វើម្ហួបរបៀបចិន វាយស្គរ និងល្ខោនអូប៉េរ៉ា នៅទីក្រុង សៀងហៃ ប្រទេសចិន ខណៈកាលពីលើកមុនមាន Chamberlain, Ozil, Monreal, Martinez, Coquelin រួមជាមួយកីឡាករចំណូលថ្មី Lacazette បានទៅចូលរួមកម្មវិធីកម្សាន្តជាមួយអ្នកគាំទ្រហើយក៏មានការបង្រៀននៅក្បាច់គុណកុងហ្វូ ចំណែក Oliver Giroud, Elneny និងប្រធានក្រុម Koscielny អញ្ញើញទៅចូលរួមពិធី តែ ប្រចាំចិន នៅប្រទេសចិន។

បញ្ជាក់ថា ការទៅប្រទេសចិនលើកនេះរបស់ Arsenal គឺដើម្បីត្រៀមខ្លួនប្រកួតមិត្ភភាពជាមួយ Bayern Munich នៅថ្ងៃទី ១៩ ខែ កក្កដា ធ្វើឡើងនៅទីក្រុងសៀងហៃ មុនពេលថ្ងៃទី ២២ ខែ កក្កដា ប៉ះ Chelsea នៅ ទីក្រុងសៀងហៃ៕