កាលពីថ្ងៃទី ១៨ តុលា សហព័ន្ធកីឡាបាល់ទាត់ហ្ស៊កដានី បានចុះអនុស្សរណៈយោគយល់ជាមួយក្លិបលីគកំពូលបារាំង Olympique Marseille ដោយមានការចូលរួមជាអធិបតីភាពរបស់ អ្នកអង្គម្ចាស់ Ali bin Al Hussein ប្រធានអាជ្ញាធរប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់ និងអគ្គរាជទូតបារាំង លោក David Bertolotti និង Nasser Al Sharida។
អនុស្សរណៈយោគយល់ខាងលើរវាង សហព័ន្ធកីឡាបាល់ទាត់ហ្ស៊កដានី និង Olympique Marseille មានដូចជាការអភិវឌ្ឍន៍បាល់ទាត់នារី, អាជ្ញាកណ្តាលក្រុមបុរស និងនារី, គ្រូបង្វឹក និងការហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិបាល់ទាត់នារី ដើម្បីជាការត្រៀមខ្លួនចូលរួមពានរង្វាន់ AFC Asian Cup និង វគ្គជម្រុះ FIFA Women’s World Cup នៅប្រទេសបារាំងឆ្នាំ២០១៩។
បូករួមទាំងការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសនាពេលកន្លងទៅរវាងក្រុមជម្រើសជាតិជាតិនារីហ្ស៊កដានី និង ក្រុមបាល់ទាត់នារី Olympique Marseille៕