Premier League Live រឺកម្មវិធីជួបជុំអ្នកគាំទ្រ សម្រាប់រដូវកាល២០១៧ នឹងរៀបចំនៅប្រទេសទីក្រុង Bengaluru រយៈពេល២ថ្ងៃពោលគឺ ១៤ និង ១៥ តុលា។

បញ្ជាក់ថាការចូលរួមគឺកំណត់ត្រឹមតែ៤០,០០០នាក់ ប៉ុណ្ណោះដោយអាចធ្វើការចុះឈ្មោះបានដោយចុចត្រង់នេះ សម្រាប់ការចុះឈ្មោះចូលរួម

ជាមួយគ្នានោះក៏នឹងមានការការចូលរួមពីកីឡាករធ្លាប់ឈ្នះពាន Premier League និងអ្នកទាត់បញ្ចូលទីច្រើនជាងគេ Alan Shearer ថែមទាំងមានឱកាសអាចកាន់ពាន Premier League ដោយផ្ទាល់ ជាមួយការលេងល្បែងកម្សាន្តផ្សេងទៀត។

Premier League ក៏នឹងមានបន្ថែមការផ្សាយផ្ទាល់ការប្រកួតចំនួន៣គូសម្រាប់ថ្ងៃ សោរ៍ ទី ១៤ និងថ្ងៃ អាទិត្យ ទី ១៥ តុលា មាន២គូ ផ្សេងទៀត៕