ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​ប្រេស៊ីល Hulk បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​ទៅ​ប្រកប​អាជីព​នៅ​លីគ​កំពូល​អង់គ្លេសក្នុង​ថ្ងៃ​ណាមួយនាពេល​អនាគត​ ខណៈ​បច្ចុប្បន្ន​គេ​កំពុងកើប​លុយ​នៅ​ក្លិប Shanghai SIPG នៅ​លីគ​ប្រទេស​ចិន ដោយ​អាច​រក​ថ្លៃ​នឿយ​ហត់​បាន​៣៨​ម៉ឺន​អឺរ៉ូ​ក្នុងមួួ​យ​សប្ដាហ៍ ស្មើ​នឹងប្រមាណ​២០​លាន​អឺរ៉ូ មួយ​រដូវកាល។

កីឡាករ​វ័យ​៣០​ឆ្នាំ​ធ្លាប់​ត្រូវបណ្ដា​ក្លិប​នៅ​ Premier League ចែចូវ​ច្រើន​លើកច្រើនសា​អំឡុងលេងនៅ​ FC Porto ក្នុង​ប្រទេស​ព័រទុយហ្គាល់​ និង Zenit St. Petersburg របស់​រុស្ស៊ី​។

Hulk រៀបរាប់​ពី​ចំណាប់របស់ខ្លួន​បែបនេះ ៖ “ដូចខ្ញុំ​បាន​និយាយ​អ៊ីចឹង ខ្ញុំ​តែងតែ​តាមដាន​បាល់អង់គ្លេស​ ជា​ទូទៅ​ ព្រោះ​វា​មាន​ការប្រកួត​ប្រជែង​ខ្លាំង។ ប៉ុន្តែ ខ្ញុំ​មិន​ប​ង្ហាញ​អត្តសញ្ញាណ ថា​ក្រុម​ណា​ជា​ក្រុមខ្ញុំ​ចូល​ចិត្តបំផុត​។ ប្រហែល​ជា​មួយ​ដែល​មិន​សូវ​ផ្លាស់​ប្ដូរ​សមាសភាពច្រើន​ក្នុងក្រុម​ អាច​ជា​ Arsenal ជា​ដើម​។ យ៉ាងណាក៏ដោយ ពួកគេ​មិនសូវ​ឈ្នះ​ពាន​អីសោះ​ប៉ុន្មាន​ឆ្នាំចុងក្រោយ​។ ពួកគេ​ខានលើ​ក​ពាន​ Premier League យូរ​ហើយ ប៉ុន្តែការ​លេង​របស់​ពួក​គេ​ពិត​ជា​គួរឲ្យ​ចាប់​អារម្មណ៍​ខ្លាំងមែនទែន ហើយ​ខ្ញុំ​ក៏ចូលចិត្ត Chelsea។ ខ្ញុំ​ចូលចិត្តការ​លេងរបស់​ក្រុម​ទាំង​២​ខ្លាំង​ណាស់”​។

Hulk បាន​ចាក​ចេញ​ពី Zenit St. Petersburg ទៅកាន់ Shanghai SIPG កាល​ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០១៦ ក្នុងតម្លៃ​ឯតទគ្គកម្មអាស៊ី​នា​ពេលនោះ គឺ ៥៥លាន​អឺរ៉ូ៕