ក្រុមជម្រើសជាតិបាល់ទាត់កាតា បានធ្វើការហ្វឹកហាត់ឡើងវិញកាលពីម្សិលម្ង៉ៃនៅក្នុងទីក្រុង Doha បន្ទាប់ពីបញ្ចប់ភារកិច្ចបោះជំរុំនៅទីក្រុង Birmingham ប្រទេស អង់គ្លេស កាលពីថ្ងៃទី ២ សីហា កន្លងទៅ។
ការហ្វឹកហាត់នេះគឺដើម្បីត្រៀមខ្លួនជូប សុីរី នៅថ្ងៃទី ៣១ ក្នុងទឹកដីកណ្តាលដោយប្រើប្រាស់ ម៉ាឡេសុី និងប៉ះ ចិន ថ្ងៃទី ៥ កញ្ញា ក្នុងទីក្រុង Doha នៃការប្រកួតទី៩ក្នុងពូលAវគ្គជម្រុះតំបន់អាសុីពានរង្វាន់ពិភពលោក FIFA World Cup 2018។
កាតា បានធ្វើការប្រកួតមិត្តភាពចំនូន៣លើកនៅអង់គ្លេសពោលគឺឈ្នះ Leeds United ២ទល់០ ចាញ់ការប្រកួតទី២ Nottingham Forest ១ទល់២ និងឈ្នះការប្រកួតទី៣ពេលជួបAndorra បញ្ចប់លទ្ធផល១ទល់០។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Felix Sanchez បានអោយកីឡាករសម្រាកពីថ្ងៃមុនពេលត្រលប់មកហ្វឹកហាត់សារជាថ្មី និងជាការប្រកួតមិត្តភាពលើកចុងក្រោយនៅថ្ងៃ ពុធ ជាមួយ តួមេនីស្ថាន៕