Maria Sharapova បានប្រកាសថាខ្លួនបានយល់ព្រមតាមសំណើរក្នុងចូលរួមការប្រកួតព្រឹត្តិការណ៍វាយសី China Open នៅប៉េកាំង។

ម្ចាស់ជើងឯក Grand Slam ៥សម័យកាល បានខកខានការចូលរួម Wimbledon និងការប្រកួតទាំងអស់ក្រោយរងរបួសភ្លៅ។ ជាងនេះទៅទៀត បានសម្រេចចិត្តដកខ្លួនចូលរួមការប្រកួតStanford ដោយសាររបួសដៃកាលពីសប្តាហ៍មុន។

នារីវាយសីជនជាតិរូហ្សុីរូបនេះ ទើបតែលេងបាន៤ព្រឹត្តិការណ៍៤ផ្សេងគ្នាបន្ទាប់ពីរងពិន័យអស់រយៈពេល១៥ខែកន្លងទៅដោយសារប្រើប្រាស់សារជាតិញ្ញៀនប៉ូវកម្លាំង meldonium។

« ខ្ញុំរីករាយក្នុងប្រកាសអំពីការត្រលប់មកប្រកួតនៅទីក្រុងប៉េកាំង និង ព្រឹត្តិការណ៍វាយសី China Open នៅខែតុលា »។

នារីវ័យ២០ឆ្នាំបន្ថែមថា « វាជាការភ្ញាក់ផ្អើល ហើយក៏ជាប្រកួតលើកដំបូងនៅតំបន់អាសុីផងដែរ »។

ព្រឹត្តិការណ៍វាយ China Open នឹងចាប់ផ្តើមពីថ្ងៃទី ២៤ ខែ កញ្ញា រហូតដល់ថ្ងៃទី ២៨ ខែ តុលា ដោយមានការចូលរួមពីម្ចាស់ជើងឯក Wimbledon Garbine Muguruza, Caroline Wozniacki, Venus Williams និងម្ចាស់ផ្ទះ  Zhang Shuai និង Peng Shuai ក៏ស្ថិតនៅក្នុងការប្រកួតនេះផងដែរ៕